ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ មន្ត្រីពន្ធនាគារព្រៃស បានបញ្ជូនលោកឧកញ៉ា ប៊ុន ស៊ីថា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យលោកស្រី ស៊ លីនណា ចៅក្រមស៊ើបសួរ សាកសួរបន្ថែមពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ប្រមាណជា៩០ម៉ឺនដុល្លារ។
ការសម្រេចឃុំខ្លួនលោកឧកញ៉ា ប៊ុន ស៊ីថា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧកញ៉ា ប៊ុន ស៊ីថា ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារព្រៃស នាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចៅក្រមស៊ើបសួរបន្តនីតិវិធីបន្ថែម។
គួររំលឹកថា លោកឧកញ៉ា ប៊ុន ស៊ីថា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ និងត្រូវបានលោក ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ម១ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធរឿងឆបោក និងរំលោភលើទំនុកចិត្ត ពាក់ព័ន្ធករណីដោះដូរដីធ្លី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ នៅម្តុំស្តុបកោសដូង ខណ្ឌទួលគោក តាមរយ:រូបភាពលក់ដូរ ស.ជ.ណ ទៅឱ្យក្រុមហ៊ុនមួយក្នុងទឹកប្រាក់ចំនួនប្រមាណជា៩០ម៉ឺនដុល្លារ៕
https://youtu.be/LRCZy58Udvc
មតិយោបល់