ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ករណីជួញដូរគ្រឿងញៀន

កំពត: នគរបាលក្រុងកំពត បង្ក្រាបបទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ រួមនឹងថ្នាំញៀនមួយចំនួន ដែលការបង្ក្រាបនេះបានធ្វើឡើង នៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសំណាក់យីហោ ពពកវិញ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

ការបង្ក្រាបនេះដែរ មានការសហការពី កម្លាំងអន្តរាគន៍ពិសេស កម្លាំងការិយាល័យគ្រឿងញៀនខេត្ត និងកម្លាំងអធិការក្រុងដឹកនាំដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត។

នគរបាលបានឲ្យដឹងថាជនសង្ស័យមានគ្នា៥នាក់ ជាមុខសញ្ញាចែកចាយយ៉ាងសកម្មនូវសារធាតុញៀន ទី១ឈ្មោះ ម៉ា ទៀងណាំ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។ ទី២ឈ្មោះ ម៉ុង តុង ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ។ ទី៣ឈ្មោះ សែន ចាន់រស្មី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត។ ទី៤ឈ្មោះ វិន ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង និង ទី៥ឈ្មោះ គុណ ណៃហាក់ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត។

ចំនែកវត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាម ពណ៌សថ្លា ម៉ាទឹកកក ចំនួន៣កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និង២កញ្ចប់តូច ជញ្ជីងអេឡិចត្រូនិចចំនួន១ រួមនឹងឧបករណ៍សម្រាប់ជក់មួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់