
កម្មវិធី Instagram ពង្រីកមុខងារ Live Video នៅលើ Instagram Stories ពាសពេញសាកលលោកហើយ ខណៈមុខងារមួយនេះចេញឲ្យប្រើប្រាស់ដំបូង មានតែនៅក្នុងតំបន់មួយចំនួនប៉ុណ្ណោះ កាលពីខែវិច្ឆិកា ២០១៦។
មុខងារថ្មីនេះត្រូវបានឲ្យឈ្មោះថា Instagram Live Stories ហើយវីដេអូផ្សាយផ្ទាល់ទាំងអស់ នឹងត្រូវរក្សាទុកលើគណនីរៀងៗខ្លួន ដូចជាការផ្សាយផ្ទាល់វីដេអូនៅលើ Facebook អីចឹងដែរ។
ចំណាំ៖ ដើម្បីធ្វើការផ្សាយផ្ទាល់នៅលើកម្មវិធី Instagram អ្នកត្រូវតែដំឡើងកំណែចុងក្រោយនៃកម្មវិធីមួយនេះ ទើបអាចប្រើប្រាស់វាបាន៕
មតិយោបល់