ព័ត៌មានជាតិ

​កុងតឺន័រក្រុមហ៊ុន​ SKLH បែកកង់ក្រឡាប់ផ្ងារជើង លើផ្លូវជាតិលេខ៤

ព្រះ​សីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយ​រថយន្តកុងតឺន័រមួយគ្រឿង បែកកង់មុខខាងស្តាំ ក្រឡាប់ផ្ងារជើងនៅ​ផ្លូវជាតិលេខ​៤​ ចន្លោះ​KM​លេខ​ ១៣៥-១៣៦​ ក្នុង​ភូមិ​បឹងត្រាច​ ឃុំចំការហ្លួង​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុកាលពីម៉ោងជិត១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៧​។

សមត្ថកិច្ចមូលដ្ឋានឲ្យ​ដឹងថា រថយន្តខាងលើ​ម៉ាក​ VOLVO ក្បាលពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3D-7051 សណ្តោង​រ៉ឺម៉កពាក់ស្លាកលេខ​ ភ្នំពេញ​ 4A-1803 ផ្ទុកកុងតឺនរ័​ មានទិសដៅពី​ខេត្ត​ព្រះ​សីហនុ​ ទៅភំ្នពេញ​ បើកបរ​ដោយឈ្មោះ​ យី​ ហាក់​ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ មានទីលំនៅ​ ក្រុង​ព្រះសីហនុ​​ បើកបរ​ឲ្យ​ក្រុមហ៊ុន​ SKLH បានរងរបួសស្រាល​៕

មតិយោបល់