កណ្តាលៈ កម្លាំងនគរបាលស្រុកស្អាង និងជំនាញអន្តោប្រវេសន៍ស្រុក សហការជាមួយនិងប៉ុស្តិ៍ត្រើយស្លា ធ្វើការចុះបិទពិធីរៀបអាពាហ៍ពិពាហ៍ជនបរទេស ខុសច្បាប់ជ្រកក្រោមស្លាកពិធីភ្ជាប់ពាក្យ កាលពីវេលាម៉ោង៩ និង១០នាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ការចុះបិទការរៀបអាពាហ៍ពិពាហ៍ជនបរទេសខុសច្បាប់នេះដែរ មានការដឹកនាំដោយលោក វរសេនីយ៍ត្រី សុប លាងសែ និងលោកវរសេនីយ៍ត្រី រឿង ឌឿនអធិការរងនគរបាលស្រុកស្អាង និងជំនាញអន្តោប្រវេសន៍ស្រុក សហការជាមួយលោកមេឃុំ និងប៉ុស្តិ៍រដ្ឋបាលត្រើយស្លាផងដែរ។
ជាលទ្ធផល កម្លាំងធ្វើការឃាត់ខ្លួនភាគីកូនកំលោះឈ្មោះ ជីនតុន អេនដ្រេវ ចាប់ម៉ាន់ CHAP. MAN CHINTON AWOREW ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអូស្ត្រាលី
និងភាគីកូនក្រមុំឈ្មោះ លី មុន្នីរ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា ឈ្មោះជនបរទេសខាងលើដែលជាភាគីកូនកំលោះ បានចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិភ្នំពេញ ៕
មតិយោបល់