ព័ត៌មានបច្ចេកវិទ្យា

រៀនប្រើមុខងារ Night Shift លើ iPhone ជាប្រយោជន៏ដល់សុខភាពភ្នែក

ក្រុមហ៊ុន Apple បានអភិវឌ្ឍនូវមុខងារពិសេសមួយហៅថា Night Shift។ មុខងារនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់កែប្រែពន្លឺអេក្រង់ពីភាពចញ្ចែងចញ្ចាំងមកជាពន្លឺពណ៌លឿងស្រទុំ។ ការធ្វើបែបនេះ អាចជួយដល់អ្នកក្នុងការបង្កើនភាពងងុយគេង និងបន្ថយចំណាំងភ្លើងមកប៉ះកញ្ចក់ភ្នែករបស់យើង ជៀងវៀងការចុះខ្សោយសុខភាពភ្នែក។

របៀបបើកប្រើមុខងារ Night Shift ដោយស្វ័យប្រវត្តិ

ប្រសិនបើអ្នកមានគំនិតចង់បើក Night Shift នៅក្នុងពេលជាក់លាក់ណាមួយជាប្រចាំ អ្នកអាចកំណត់យកតាមចិត្តបាន ដោយធ្វើតាមវិធីខាងក្រោម៖

១ – បើកកម្មវិធី Settings

២ – ចុចលើ Display & Brightness

៣ – ចុចលើ Night Shift

៤ – ទាញបើក Scheduled

៥ – ចុចលើម៉ោងដែលមានពណ៌រាងខៀវ

៦ – អ្នកមានពីជម្រើសត្រង់នេះ

  • Sunset to Sunrise ចាប់ផ្តើមបើកពេលដែលថ្ងៃលិច ហើយចាប់បិទវិញពេលដែលថ្ងៃរះ (វាសម្គាល់ពេលវេលាទៅតាម តំបន់ដែលអ្នកស្ថិតនៅ)
  • Custom Schedule អ្នកអាចកំណត់ម៉ោងទៅតាមចិត្តចង់ ត្រង់ពាក្យថា Turn On At គឺជាម៉ោងដែលត្រូវបើក និងពាក្យថា Turn Off At គឺជាម៉ោងដែលត្រូវបិទ

របៀបបើកប្រើមុខងារ Night Shift សម្រាប់ពេលណាមួយ

ប្រសិនបើអ្នកមានគំនិតចង់បើក Night Shift តែនៅក្នុងពេលណាមួយ និងមិនជាប់ជាប្រចាំនោះទេ អ្នកអាចធ្វើតាមវិធីខាងក្រោម៖

១ – បើកកម្មវិធី Settings

២ – ចុចលើ Display & Brightness

៣ – ចុចលើ Night Shift

៤ – ទាញបើក Manually Enable Until Tomorrow

ជម្រើសមួយនេះ អនុញ្ញាតឲ្យមុខងារ Night Shift បិទដោយស្វ័យប្រវតិ្តនៅថ្ងៃបន្ទាប់ (គិតចាប់ពីថ្ងៃបើក) ហើយប្រសិនបើអ្នកចង់បើកវិញ អ្នកត្រូវបើកវាសារជាថ្មី។

របៀបកែកុនពន្លឺពណ៌ Night Shift

ប្រសិនបើអ្នកគិតថាពន្លឺពណ៌ Night Shift មិនទាន់ពេញចិត្តតាមតម្រូវការរបស់អ្នកទេ អ្នកអាចបន្ថែម​ ឬបន្ថយកម្រិតពន្លឺផ្សេងពីនេះបាន៖

១ – បើកកម្មវិធី Settings

២ – ចុចលើ Display & Brightness

៣ – ចុចលើ Night Shift

៤ – នៅត្រង់ប្លុក ​COLOR TEPERATURE មានពីរជម្រើសពន្លឺពណ៌

  • ជម្រើសទី១ Less Warm ពន្លឺពណ៌ស្រទុំស្រាល
  • ជម្រើសទី២ More Warm ពន្លឺពណ៌ស្រទុំធ្ងន់

៥ – អ្នកអាចទាញបង្ខិតចំណុចពន្លឺដែលស្ថិតចំកណ្តាលរវាង Less Warm និង More Warm ទៅតាមតម្រូវចិត្តរបស់អ្នក

ចំណាំ៖ ប្រសិនបើអ្នកមិនទាន់បានបើកមុខងារ Night Shift ទេនោះ នៅពេលដែលអ្នកទាញបង្ខិតចំណុចពន្លឺបែបណា ក៏អ្នកនៅតែមិនឃើញមានការប្រែប្រួលអ្វីឡើយ តែប្រសិនបើអ្នកចង់ឃើញភាពប្រែប្រួល អ្នកត្រូវទាញបើកមុខងារ Night Shift ជាមុនសិន។

របៀបបើកមុខងារ Night Shift តាមរយៈ Control Center

ប្រសិនបើអ្នកចង់បើកមុខងារ Night Shift បានយ៉ាងរហ័សនោះសូមអ្នកធ្វើតាមនេះ៖

១ – បើកផ្ទាំង Control Center ដោយអូសពីក្រោមអេក្រង់ឡើងលើ

២ – ចុចលើប៊ូតុង Night Shift ស្ថិតចំកណ្តាលអេក្រង់

មតិយោបល់