ព្រះសីហនុៈ នាវាធន់យក្សឈ្មោះ VOLEN-DAM បាននាំភ្ញៀវទេសចរជិត២ពាន់នាក់ ចូលមកចុះចតនៅកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៥ និង៥នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ។
គួរបញ្ជាក់ផងដែរថា នាវាទេសចរណ៍ធន់យក្សខាងលើនេះ មានឈ្មោះ VOLEN-DAM សញ្ជាតិ NEDERLAND បានមកសំចតនៅកំពុងផែសមុទ្រទឹកជ្រៅ អន្តរជាតិស្វយ័តក្រុងព្រះសីហនុ នឹងចាកចេញទៅវិញនៅថ្ងៃដដែនេះ នៅវេលាម៉ោង២និង ៣០នាទី រសៀល។
ក្នុងនាវាខាងលើនេះដែរ មាននាវិក ៦០២នាក់ ស្រី៩៣នាក់ មាន៣១សញ្ជាតិ និងមានភ្ញៀវទេសចរចំនួន ១៣៦៣ នាក់ ស្រី៧២៣នាក់ មាន៤១សញ្ជាតិ ។ ដោយនាវាខាងលើនេះមានប្រវែង ២៣៧,៩ម៉ែត្រ និងទទឹង ៣៤,៤៥ម៉ែត្រ ,ជម្រៅ៨ម៉ែត្រ មានសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺ USA648,BRITISH,CANADA211។
នាវានេះមានទិសដៅមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ហើយចេះពីប្រទេសកម្ពុជាទៅប្រទេសថៃ៕
មតិយោបល់