ព័ត៌មានជាតិ

សង្ស័យប្រចណ្ឌ័ប្រពន្ធ!… បុរសម្នាក់ចងកសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ដោយការចងកសម្លាប់ខ្លួន សង្ស័យថាប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាមួយនឹងអ្នកដ៏ទៃ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់លេខ១៧ ផ្ទះជួលជាន់ទី១ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលខាងលើនេះមានឈ្មោះ កុយ អួក ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិធ្លក ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានប្រពន្ធឈ្មោះ ឈន ស្រីកុល អាយុ២១ឆ្នាំមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា។

តាមប្រភពព័ត៌មានពីប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា ខ្លួនបានរៀបកាជាមួយជនរងគ្រោះ តាំងពីខែសីហា ឆ្នាំ២០១៦ មកម្ល៉េះ ហើយក្រោយពីរៀបការរួចមកចេះតែមានរឿងរកាំរកូសច្រើនប្តី ដោយប្តីរបស់នាងតែងតែប្រច័ណ្ឌរករឿងនាងរហូត ពេលខ្លះនាងទ្រាំបានក៏ទ្រាំ ពេលខ្លះទ្រាំមិនបានក៏ឆ្លើយទៅវិញ។ លុះមកដល់យប់កើតហេតុ ខ្លួនបានខឹងនឹងប្តី ក៏ទៅដេកជាមួយបងស្រីនៅម្តុំរោងចក្រដែលខ្លួនធ្វើការ ហើយប្តីបានទៅរករឿងដល់បន្ទប់បងស្រីនោះ ហៅនាងឲ្យមកដេកបន្ទប់វិញ តែនាងមិនព្រមប្តីក៏ដើរត្រឡប់មកបន្ទប់វិញតែម្នាក់ឯង រហូតដល់ម៉ោងប្រហែលជា៧យប់ ខ្លួននាងជាប្រពន្ធបានដេកជាមួយបងស្រី ដោយមិនបានដឹងរឿងអ្វីនោះទេ។

តាមប្រភពព័ត៌មានពីបងស្រី ហ៊ន រចនា អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលជាន់ទី១ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ មករា ឆ្នាំ២០១៧ គាត់បានដើរពីបន្ទប់គាត់ទៅបន្ទប់កូនគាត់ដើម្បីងូតទឹកឲ្យចៅព្រោះកូនគាត់ទើបតែសម្រាលកូននៅក្បែរបន្ទប់ជនរងគ្រោះ។ ពេលដើរកាត់មុខបន្ទប់ស្រាប់តែប្រទះឃើញទ្វារជំហរ គាត់បានងាកមើលកៀនទ្វារក៏ឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ មិនដឹងថាស្លាប់ពីពេលណាមកនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ច បានទាក់ទងទៅក្រុមកោសល្យវិច័យ សមត្ថកិច្ចកោសល្យវិច័យពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារចងកប្រាកដមែន ហើយបច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/TOBJuYUxKfQ

មតិយោបល់