ព័ត៌មានអន្តរជាតិ

ជ័យយោហ្គំប៊ីៗ!! ជាសំឡេងដែលប្រជាជនរាប់លាននាក់ស្រែកហូ ក្រោយប្រធានាធិបតីថ្មីមកដល់មាតុភូមិវិញ

ប្រជាជនរាប់លានបានស្វាគមន៍ប្រធានាធិបតីថ្មីរបស់ប្រទេសហ្គំប៊ី លោក Adama Barrow ដែលបានវិលត្រឡប់ទៅកាន់មាតុភូមខ្លួនវិញកាលពីថ្ងៃព្រហស្បតិ៍ ដែលមានការអមជាមួយនឹងការការពារសន្តិសុខយ៉ាងតឹងរឹងបំផុត ។នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

លោក Barrow បានចេញដំណើរតាមយន្តហោះពីប្រទេសសេណេហ្គាល់ទៅកាន់ទីក្រុង Banjul ប្រទេសហ្គំប៊ី ដើម្បីដឹកនាំរដ្ឋាភិបាលថ្មីមួយ ក្រោយពេលដែលប្រធានាធិបតី១ពាន់ឆ្នាំ លោកYahya Jammeh យល់ព្រមចុះចេញពីតំណែងក្រោយមានសម្ពាធពីបរទេស។

ការធ្វើដំណើររបស់លោក Barrow ត្រូវបានការពារដោយកងកម្លាំងរបស់ប្រទេស សេណេហ្គាល់ និង នីហ្សេរីយ៉ា ក្រោយពេលដែលយន្តហោះនេះបានចុះចតនៅក្នុងរដ្ឋធានី ហើយបានដើរលើកម្រាលព្រំក្រហមនិងត្រូវបានទទួលស្វាគមន៍ដោយសំឡេងស្រែកអបអរ ពីពលរដ្ឋហ្គំប៊ី រាប់រយនាក់បានឈរជាជួរនៅតាមដងផ្លូវពីអាកាសយានដ្ឋានមុននឹងលោកអញ្ជើញទៅដល់ ដោយមានការរាំរែកនិងស្រែកហ៊ោរគាំទ្រផងដែរ។

លោក Halifa Sallahអ្នកនាំពាក្យមួយរូបរបស់លោក Barrow បានថ្លែងថា នឹងមានពិធីអបអរស្វាគមន៍លោក Barrow ជាច្រើនបន្ថែមទៀតដែលកំពុងរៀបចំធ្វើឡើង។

សូមជម្រាបថា ប្រធានាធិបតីថ្មីរូបនេះបានស្នើសុំឲ្យកងកម្លាំងសន្តិសុខរបស់បណ្តាប្រទេសដែលស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសនៅក្នុងអាហ្វ្រិកភាគខាងលិច ឲ្យបន្តស្ថិតនៅក្នុងប្រទេសនេះ នៅ៦ខែបន្តទៅទៀត ដើម្បីសុវត្ថិភាពរបស់រដ្ឋាភិបាលថ្មី៕

មតិយោបល់