ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងសាកល្បងបញ្ជូនចរន្ត​អគ្គិសនីតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ជូនពលរដ្ឋចំនួន៣ខេត្ត

ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា នឹងធ្វើការសាកល្បងបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់តាមខ្សែបណ្ដាញបញ្ជូន១១៥គីឡូវ៉ុល ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ ប្រើប្រាស់។

អគ្គិសនីកម្ពុជាបានឲ្យដឹងទៀតថា ខ្សែបណ្ដាញអគ្គិសនីតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ត្រូវបានផ្គត់ផ្គង់ជូនពលរដ្ឋដែលរស់នៅតាមខេត្តកណ្ដាល ដល់ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

ដូច្នេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមគន្លងខ្សែបណ្ដាញខាងលើ មេត្តាជ្រាបជាព័ត៌មាន ដោយហាមឡើងបង្គោល និងហាមប៉ះពាល់ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕

មតិយោបល់