ប្រសិនបើលោកអ្នកនិយមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន LG នេះគឺជាដំណឹងល្អមួយដោយនាឡិកាដៃវៃឆ្លាតស៊េរីថ្មី LG Watch Style ដែលនឹងប្រកាសចេញក្នុងពេលឆាប់ៗខាងមុខ ត្រូវបានទម្លាយរូបរាងដ៏ប្រណិតរបស់វា ជាមួយតម្លៃដាក់លក់ចាប់ពី ២៤៩ ដុល្លារ។
ម៉ូដែលដ៏ទំនើបនេះ បើយោងតាមព័ត៌មានក្រៅផ្លូវការ វានឹងប្រកាសចេញរួមគ្នាជាមួយនឹងម៉ូដែលបែបស្ព័រ LG Watch Sport ដែលនឹងមានបំពាក់ប្រព័ន្ធ LTE, NFC, GPS, អង្គញាណវាស់ចង្វាក់បេះដូង ស្រទាប់ការពារទឹកជ្រាប និងអេក្រង់មានកម្រិតភាពច្បាស់ខ្ពស់ជាងម៉ូដែលបែបស្ទាយ៍ ហើយតម្លៃរបស់វាក៏ខ្ពស់ជាងចាប់ពី ១០០ ដុល្លារ ឡើងទៅផងដែរ។
LG Watch Style និង Sport នឹងប្រកាសចេញនៅថ្ងៃទី ៩ កុម្ភៈ ព្រមជាមួយប្រព័ន្ធប្រតិបត្តិ Android Wear 2.0 របស់វា។ ម្យ៉ាងវិញទៀត គេរំពឹងថា នាឡិកាដៃបច្ចេកវិទ្យាថ្មីរបស់ LG ទាំងពីម៉ូឌែល នឹងស្រោបដោយសម្បករឹងមាំអាចធានាបាននូវការប្រើប្រាស់ប្រកបដោយទំនុកចិត្តជាមួយប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Google៕
ប្រភពព័ត៌មាន៖ phonearena
មតិយោបល់