ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ ជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កំពត: ក្រោយពីធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម កម្លាំងនៃមន្ទីរយុត្តិធម៌ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ បានចុះបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ថ្នាំញៀន ជាបន្តបន្ទាប់ នៅចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយឃាត់ខ្លួនជនសង្ស័យបានជនសង្ស័យចំនួន៣នាក់។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ហ៊ុយ ទិត្យ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទី២ឈ្មោះ ប៉ែន ដា ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣ឈ្មោះ គឹម លាង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ។

លោកវរសេនីយ៍ទោ បន្តថាក្រោយការឃាត់ខ្លួន ជំនាញដកហូតវត្ថុតាងរួមមាន
ម៉ូតូចំនួន២គ្រឿង ទូរសព្ទដៃ ចំនួន៤គ្រឿង ថ្នាំញៀនចំនួន៥កញ្ចប់តូច ទម្ងន់
១,៨០ក្រាម និងឧបករណ៍ជក់ ចំនួន ១ សម្រាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់