ព័ត៌មានជាតិ

ការិយាល័យប្រឆាំងបទល្មើសគ្រឿង ចាប់ខ្លួនជនសង្ស័យម្នាក់នៅតំបន់ត្រពាំងឈូក

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ ធ្វើការឆ្មក់ចាប់ខ្លួនបាន ដកហូតថ្នាំញៀន១កញ្ចប់ ។

ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ២និង ៣០នាទី រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបុរីកម្មករ អតីតភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ រឹម មិច ហៅគីន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ដកហូតបានថ្នាំញៀន១កញ្ចប់។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់