លោក Piero Ausilio ប្រធានផ្នែករបស់ Inter Sporting មានការសោកស្ដាយយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះក្រោយពីលោកខ្សែបម្រើ Coutinho ឱ្យក្រុម Liverpool កាលពី៤ឆ្នាំមុន។
Liverpool កីឡាករវ័យក្មេងរូបនេះពីក្រុម Inter Sporting មកក្នុងតម្លៃខ្លួនត្រឹមតែ៨,៥លានផោនប៉ុណ្ណោះ ខណៈដែលសមត្ថភាពរបស់គេនៅពេលនេះពិតជាខ្លាំងដល់កម្រិតកំពូលបាត់ទៅហើយ។ កីឡាករជម្រើសជាតិប្រេស៊ីលម្នាក់នេះ បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមហង្សក្រហមទាំងមូល ហើយក៏ទើបតែតកុងត្រាជាមួយក្រុមបន្ថែមទៀត ក្រោយពីមានក្លឹបជាច្រើនចង់បានផងដែរ។
ដោយមើលឃើញយ៉ាងដូច្នេះហើយ ប្រធានផ្នែកទីផ្សាររបស់ Inter Sporting បាននិយាយថា៖ “វាគឺជារឿងសោកស្ដាយខ្លាំងបំផុតសម្រាប់ក្រុមដែលបានលក់គាត់ចេញទៅ… អាចជាការសោកស្ដាយខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះរបស់ខ្ញុំ។ ខ្ញុំមានរឿងជាច្រើនជាមួយគាត់ទាំងក្នុងនាមកីឡាករនិងជីវិតផ្ទាល់ខ្លួន”។
កីឡាករវ័យ២៤ឆ្នាំខាងលើនេះ ត្រូវបានក្លឹបជាច្រើនកំពុងចង់បាន ជាពិសេសគឺ FC Barcelona របស់អេស្ប៉ាញតែម្ដង ដោយអ្នកគាំទ្រ Liverpool ភាគច្រើនខ្លាចរូបគេដើរតាមគន្លងរបស់ Suarez ដែលបន្តកុងត្រាជាមួយក្លឹបហើយ ក៏ចាកចេញតែម្ដង៕
មតិយោបល់