អាមេរិកៈ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យអាមេរិក បានធ្វើពហិការមិនចូលរួមការបោះឆ្នោតគណៈកម្មាធិការមួយ ទៅលើបេក្ខភាពរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Jeff Sessions ត្រូវបានតែងតាំងដោយលោក ដូណាល់ ត្រាំ ដែលធ្វើឲ្យការបោះឆ្នោតនេះ ត្រូវបានពន្យារពេល។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។
គណៈកម្មាធិការព្រឹទ្ធសភា ត្រូវបានគេរំពឹងទុកថា នឹងអនុម័តការបោះឆ្នោតលើបេក្ខជនជាច្រើនទៀត នៅសប្តាហ៍ទីពី ក្រោមអធិបតីភាពលោក ត្រាំ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ គណបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកគេចង់បានបេក្ខជនឈរឈ្មោះបោះឆ្នោត បន្ថែមទៀតអាចជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស លោក Tom Price និងរដ្ឋមន្ត្រីរតនាគារជាតិ លោក Stephen Mnuchin ជាដើម។
ភ្លាមៗនោះដែរ លោក ត្រាំ ក៏បានឆ្លើយតបទៅវិញថា គណបក្សប្រជាធិបតេយ្យ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការ នយោបាយ។
គួរបញ្ជាក់ថា ការតែងតាំងលោក Jeff Sessions ជាបេក្ខភាពរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានធ្វើទ្បើង បន្ទាប់ពីអគ្គមេធាវីលោកស្រី Sally Yates ត្រូវបានលោក ត្រាំ បណ្ដាញចេញពីតំណែង ក្រោយលោកស្រីប្រឆាំង មិនព្រមអនុវត្តតាមបទបញ្ជារបស់លោក៕
មតិយោបល់