ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះទីតាំងហាងសម្អាងការ ស៊ីនឌី យ៉ាងសន្ធោសន្ធៅ បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមនិងកម្លាំងមានសមត្ថកិច្ច និងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការបាញ់ពន្លត់ផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចហាងសម្អាងការ ស៊ីនឌី ស្ថិតនៅតាមបណ្តោយផ្លូវ លេខ៥៧ ក្បែរផ្សារបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីមានសេចក្តីរាយការណ៍នេះភ្លាម កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនិងកងកម្លាំងសមត្ថកិច្ច រួមនិងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៦គ្រឿង បានចុះមកដល់កន្លែងកើតហេតុ ដោយបានធ្វើការបាញ់ពន្លត់អស់ទឹក ចំនួន៤គ្រឿង ទើបអគ្គិភ័យនេះបានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង ១រសៀលថ្ងៃដដែល ដោយមិនបណ្តាលឲ្យនរណាមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ គ្រាន់តែរងការខូចខាត ទ្រព្យសម្បត្តិអស់មួយចំនួនតែប៉ុណ្ណោះ៕
មតិយោបល់