កណ្តាល: កម្លាំងអាវុធហត្ថក្រុងចំនួន៦នាក់ រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ដឹកនាំដោយមេបញ្ជាការក្រុងតាខ្មៅ ចុះបង្ក្រាបទីតាំង កត់កន្ទុយលេខមួយកន្លែង នៅវេលាម៉ោង៣ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយប្រតិបត្តិការណ៍បង្ក្រាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ទី១-ឈ្មោះ ហ៊ី ប៊ុនហួរ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកត់កន្ទុយលេខ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២-ឈ្មោះ ចាន់ វិបុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរត់ម៉ូតូឌុប មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកចាក់កន្ទុយលេខ)។
វត្ថុតាងដកហូតរួមមានសម្ភារៈសំរាប់កត់កន្ទុយលេខមួយចំនួនធំដូចជា ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង ទូរសព្ទ័ដៃចំនួន២គ្រឿង ម៉ាក់LGពណ៌ស និងLGពណ៌ខ្មៅ ប្រាក់រៀល៧០,៤០០រៀល ប្រាក់ដុល្លារ២៣ដុល្លា ម៉ូតូ១គ្រឿង ម៉ាក់C125 ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខកណ្តាល1S-5778៕


មតិយោបល់