Facebook អាចផ្សាយផ្ទាល់វីដេអូបាន Instagram ក៏អាចធ្វើបានដូចគ្នា។ ថ្មីៗនេះកម្មវិធី Instagram បានដាក់ចេញមុខងារថ្មីមួយឈ្មោះ Live Stories ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែកការផ្សាយផ្ទាល់វីដេអូនៅលើកម្មវិធី Instagram Stories បានដោយក្តីរីករាយ។ មិត្តភក្តិរបស់ប្រិយមិត្តនៅលើ Instagram នឹងអាចមើលឃើញការផ្សាយផ្ទាល់របស់លោកអ្នក ហើយអាចបញ្ចេញយោបល់ រួមទាំងអាចចុច Like វីដេអូដែលកំពុងផ្សាយនោះផងដែរ។
របៀបផ្សាយផ្ទាល់៖
១ – បើកកម្មវិធី Instagram បន្ទាប់មកចុចលើប៊ូតុងរូបកាមេរ៉ា ស្ថិតនៅផ្នែកខាងលើជ្រុងខាងឆ្វេង
២ – ចុចលើពាក្យថា Live ស្ថិតនៅរបាអក្សរជួរខាងក្រោម
៣ – ចុចលើប៊ូតុង Start Live Video ភ្លាមនោះអ្នកនឹងចាប់ផ្តើមការផ្សាយផ្ទាល់វីដេអូលើកម្មវិធី Instagram
ខណ: ពេលកំពុងផ្សាយផ្ទាល់នោះ អ្នកអាចធ្វើការមួយចំនួនបានដូចជា:
- ចុច ២ ដងលើអេក្រង់ដើម្បីផ្លាស់ប្តូរកាមេរ៉ាផ្នែកខាងមុខ ឬខាងក្រោយ
- សរសេរយោបល់ (Comment) ចំពោះវីដេអូ
- ចុចលើយោបល់ណាមួយឲ្យជាប់ ដើម្បីឲ្យវាបង្ហាញលើយោបល់អ្នកដទៃផ្សេងទៀតជាប់រហូត
- ចុចជាប់លើយោបល់ម្តងទៀត ដើម្បីដកវាចេញពីលើគេវិញ
- បិទការបញ្ចេញយោបល់ទាំងអស់ (Turn off commenting)
- មើលឃើញចំនួនអ្នកដែលកំពុងមើលការផ្សាយផ្ទាល់របស់យើង
- មើលរយ: ពេលដែលអ្នកបានផ្សាយផ្ទាល់ ដោយចុចលើអក្សរ LIVE ពណ៌ផ្កាឈូក
របៀបបញ្ចប់ការផ្សាយផ្ទាល់៖
១ – ចុចលើអក្សរ End ពណ៌ស ស្ថិតនៅផ្នែកខាងលើ ជ្រុងខាងស្តាំ
២ – ចុចពាក្យថា End Live Video ដើម្បីបញ្ជាក់ការបញ្ចប់
បញ្ជាក់៖ ក្រោយបញ្ចប់ការផ្សាយផ្ទាល់វីដេអូរួច វីដេអូនោះនឹងលុបបាត់ដោយស្វ័យប្រវត្តិ បានសេចក្តីថាអ្នកមិនអាចមើលការផ្សាយផ្ទាល់នោះឡើងវិញទេ ហើយក៏មិនអាចរក្សាវាទុកបានផងដែរ៕
មតិយោបល់