ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ បានឃាត់ខ្លួនយុវជនល្មោភកាមឡើងដល់កម្រិតកំពូល បានខលហៅយុវតី ដែលនៅបន្ទប់ជិតគ្នា មកចូលបន្ទប់របស់ខ្លួន រួចធ្វើសកម្មភាពចាប់រំលោភបានសម្រេច កាលពីព្រលឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលលេខ៨ ភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីយុវតីរងគ្រោះ។ ជនសង្ស័យខាងលើមានឈ្មោះ វ៉ាន កាណាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកយុវតីរងគ្រោះមានឈ្មោះយ ស ល អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ ស្នាក់នៅជាមួយម្តាយភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យបានខលហៅយុវតីមា្នក់ ដែលនៅបន្ទប់ជិតគ្នា មកចូលបន្ទប់របស់ខ្លួន ហើយធ្វើសកម្មភាពចាប់រំលោភបានសម្រេចម្តងហើយ តែនៅមិនទាន់អស់ចិត្តចាប់ទាញដៃម្តងទៀត តែមិនសម្រេចត្រូវជនរងធាក់មួយជើង ចំពោះខ្ទាត់ចេញ ហើយយុវតីរងគ្រោះស្ទុះរត់ចេញទៅបន្ទប់ខ្លួនវិញ ហើយមិនបានដាក់ពាក្យបណ្តឹងភ្លាមនោះទេលុះមកដល់ព្រឹកថ្ងៃទី២ ខែកុម្ភៈ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ។ បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម វេលាល្ងាចថ្ងៃទី២ ខែកុម្ភៈ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។
ក្រោយពីកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនមកសាកសួរដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់