ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែឧសភានេះ បានជម្រាបជូនដល់អតិថិជនរបស់អគ្គិសនីកម្ពុជា ទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង៥៖៥២នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១(GS1-F15B) ដែលនៅតាមបណ្តោយផ្លូវជាតិលេខ5 ក្នុងទីតាំងមួយចំនួនដែលស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១នេះ ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងតែស្វែងរកកំហូច ដើម្បីធ្វើការជួសជុលឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕
មតិយោបល់