ព័ត៌មានជាតិ

ក្រសួងការបរទេស ស្នើឲ្យបញ្ឈប់ សកម្មភាពផ្លូវច្បាប់ប្រឆាំង បុគ្គលិករបស់អង្គការសហប្រជាជាតិ

ភ្នំពេញ: អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថាក្រសួងបានស្នើសុំថា “អាជ្ញាធរមានសមត្ថកិច្ច” កម្ពុជា បញ្ឈប់សកម្មភាពផ្លូវច្បាប់ប្រឆាំង និងបុគ្គលិករបស់អង្គការសហប្រជាជាតិ លោកស៊ឺន សាលី ដែលរងការចោទពីបទ សមគំនិតសូកប៉ាន់សាក្សីតាមមាត្រា ២៩ និងមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីខែមីនា-មេសា ឆ្នាំ ២០១៦។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងកាលពីថ្ងៃម្សិលមិញថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបប្រាប់អាជ្ញាធរមានសមត្ថកិច្ចអំពី អភ័យឯកសិទ្ធរបស់លោក លោកស៊ឺនសាលី និងបានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដើម្បីបញ្ឈប់ការនីតិវិធីផ្លូវច្បាប់ប្រឆាំង និងលោក ស៊ឺន សាលី “។

មន្ត្រីអាដហុក ៤ រូបរួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ដោយរងការចោទពីបទសូកប៉ាន់សាក្សីតាមមាត្រា ៥៤៨ ក្រមព្រហ្មទណ្ឌក្នុងពេលដែលលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងលោក ស៊ឺន សាលី មន្ត្រីអង្គការសហប្រជាជាតិរងការចោទពីបទសមគំនិតសូកប៉ាន់សាក្សីតាមមាត្រា ២៩ និងមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីខែមីនា-មេសា ឆ្នាំ ២០១៦៕

ministry_of_foreign_150521-1

 

មតិយោបល់