ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួន ៤១នាក់កំពុងបាត់ខ្លួន ក្រោយការរអិលបាក់ដី នៅភាគអាគ្នេយ៍ប្រទេសចិន

ចិនៈ មនុស្សសរុបចំនួន ៤១ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដី ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារស្ថានីយ៍វារីអគ្គិសនី នៅខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភាព ឆ្នាំ២០១៦។

ការរអិលបាក់ដីនេះ បានកើតឡើងនៅម៉ោងប្រហែលជា ៥ ទៀបភ្លឺនៅទីក្រុង Taining ដែលមានបណ្ដោយប្រហែល ១០០.០០០ ម៉ែត្រគូបនៃដីភក់ និងថ្មបានបាក់ស្រុតចុះមកលើការដ្ឋានសាងសង់ ស្ថានីយវារីអគ្គិសនី។

លោក Lyu Mengjing លេខាបក្សនៃក្រុមហ៊ុន Sinohydro Bureau 16 Co., Ltd ដែលទទួលខុសត្រូវ សម្រាប់ការសាងសង់នេះ រួមជាមួយនឹងការិយាល័យរបស់ក្រុមហ៊ុន Sinohydro Bureau 12 Co. Ltd បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយ កាលពីយប់ថ្ងៃអាទិត្យថា ខណៈពេលនេះ ក្រុមអ្នកជួយសង្គ្រោះ នឹងបន្តស្វែងរកកម្មករ ៤១នាក់ ដែលកំពុងបាត់នៅក្នុងក្រុមហ៊ុនទាំងពីរ៕

529160212 eca86bd9e2f9189a0e4301 images

មតិយោបល់