ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: កម្លាំងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី៥ ខែ កុម្ភ: វេលាម៉ោងប្រហែល ៩ និង ១០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ តូ ស្រីនាង ហៅ ស្រីនាង ភេទស្រីអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ នៅផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក រួមមានក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀនម៉ាទឹកកក ) និងលុយខ្មែរចំនួន១ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់