ថ្ងៃនេះគឺជាខួបទី ១៣ របស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook។ ដើម្បីជាការអបអរសម្រាប់ថ្ងៃពិសេសមួយនេះ ក្រុមហ៊ុន Facebook ក៏បានបង្កើតជាវីដេអូមួយប្រភេទហៅថា ‘Friends Day’ ចែកជូនដល់អ្នកប្រើប្រាស់ជាង ១.៨៦ ពាន់លាននាក់។
វីដេអូ ‘Friends Day’ នឹងធ្វើការចាប់យករូបភាពដែលយើងធ្លាប់បាន Like, Comment និង Share មកដាក់បញ្ចូលគ្នាបង្កើតបានជាវីដេអូខ្លីមួយ ដើម្បីជាការរំលឹកអនុស្សាវរីយ៍រវាងមិត្តភាពរបស់លោកអ្នក។ យើងអាចធ្វើការបង្កើតវីដេអូ ‘Friends Day’ សម្រាប់ផ្ទាល់ខ្លួន និងអាចកែកុនវាបន្ថែមបានផងដែរ។
ដើម្បីទទួលបានវីដេអូ ‘Friends Day’
១ - ចុចលើតំណរភ្ជាប់នេះ http://www.facebook.com/friendsday
២ - ចុចលើប៊ូតុង Request Video ដើម្បីស្នើទៅ Facebook ឲ្យបង្កើតវីដេអូសម្រាប់យើងផ្ទាល់ខ្លួន
៣ - ចុចលើប៊ូតុង Back to News Feed និងរង់ចាំបន្តិចក្រោយមក Facebook នឹងផ្ញើការជូនដំណឹងថា វីដេអូរបស់អ្នកដែលស្នើទៅបានបង្កើតរួចរាល់ហើយ។
៤ - ចុចលើប៊ូតុង Edit Video សម្រាប់កែកុនបន្ថែម ឬចុច Share Video ដើម្បីចែករំលែកវាទៅលើ Profile Facebook របស់លោកអ្នក៕
មតិយោបល់