ភ្នំពេញ: អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅវេលាម៉ោង៦នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីនៅ បន្ទប់ភ្លើងលេខ២១០ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ផ្លូវលេខ១៦១ សង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមូលហេតុដោយសារលោតឌីស្យុងទ័រក្នុងទូរត្រង់ស្វូ។
ក្រុមការងារបច្ចេកទេសបានចុះពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៨និង៤៥នាទីយប់។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់