ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូបុកដើមឈើ បណ្តាលឲ្យស្លាប់ភ្លាម​ៗនៅកន្លែង

ព្រះសីហនុ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលា​ម៉ោង១១ និង៣០​នាទីយប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០១៧ មានករណីគ្រោះ​ថ្នាក់ចរាចរណ៍​មួយ បង្កឡើង​ដោយខ្លួនឯង បានកើតឡើង​លើដងផ្លូវ​ជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ ១៨២ និង ១៨៣ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ។

តាមសមត្ថកិច្ច បាននិយាយថា ម៉ូតូម៉ាកហុងដាសេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1B 9790 បើកបរដោយឈ្មោះ តឹប សំណាង ភេទប្រុសអាយុ២៧ ឆ្នាំ មានទីលំនៅ​ភូមិ-ឃុំ-ស្រុកខាងលើ ទិសដៅពីភ្នំពេញមកខេត្ត​ព្រះសីហនុ មកដល់ចំណុច​កើតហេតុខាងលើ បានជ្រុលចង្កូត​ទៅខាងស្តាំដៃ រួចបុកដើមឈើបណ្តាលឲ្យស្លាប់ភ្លាម​ៗនៅកន្លែង។

បច្ចុប្បន្ន សាកសពត្រូវ​បានសាច់ញាតិ​យកទៅធ្វើបុណ្យ​តាមប្រពៃណី៕

មតិយោបល់