ព័ត៌មានជាតិ

RAMG ROVER បើកដោយនារីម្នាក់ ទៅបុករថយន្តដឹកសំរាម បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្ត RANG ROVER មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកជាមួយនឹងរថយន្តដឹកសំរាម របស់ក្រុមហ៊ុន ស៊ីន ទ្រី បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខផ្សារទំនើប អ៊ីអន ម៉ល ស្ថិតតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ស៊េរីទំនើប ម៉ាក RANG ROVER ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA- 3080 បើកបរដោយនារីម្នាក់ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតរថយន្តទៅបុក រថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យបុគ្គលិកប្រមូលសំរាមម្នាក់ រងរបួសធ្ងន់ ចំណែករថយន្តបង្ក រងការខូចខាតផ្នែកខាងមុខនៃក្បាលរថយន្តយ៉ាងដំណំ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការពិនិត្យ និងវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តទាំង២គ្រឿងខាងលើយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌចម្ការមន រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

មតិយោបល់