តួកគីៈ អគ្គនាយកដ្ឋានសន្តិសុខនៃប្រទេសតួកគី បានបញ្ជាក់នៅថ្ងៃចន្ទនេះថា កងកម្លាំងសន្តិសុខ បានចាប់ឃុំខ្លួនជនសង្ស័យ ៧៦៣ នាក់ ដែលជាប់ទាក់ទងនឹងរដ្ឋអ៊ីស្លាម (IS) នៅអំទ្បុងពេលប្រតិបត្តិការវាយឆ្មក់ ប្រឆាំងអំពើភេរវកម្ម តាមបណ្តាខេត្តចំនួន ២៩ នៅទូទាំងប្រទេស ចាប់តាំងថ្ងៃទី៥ ខែកុម្ភៈកន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រតិបត្តិការនេះ ប៉ូលិសបានរឹបអូសយកឯកសារជាច្រើន រួមទាំងសម្ភារៈឌីជីថល កាំភ្លើង០២ដើម កាំភ្លើងអាកា០៤ ដើម និងគ្រាប់រំសេវផងដែរ។
តាមសេចក្ដីថ្លែងការណ៍ បានបន្ថែមថា បច្ចុប្បន្នក្រុម IS កំពុងស្វែងរកទីតាំងគោលដៅ សម្រាប់ការវាយប្រហារធំមួយ នៅក្នុងប្រទេសតួកគី។
គួរបញ្ជាក់ដែរថា ភាគច្រើននៃជនសង្ស័យ ត្រូវបានគេបញ្ជាក់ថា មានជាប់ពាក់ព័ន្ធនឹងការផ្តល់ជំនួយហិរញ្ញវត្ថុ និងការគាំទ្រឧបត្ថម្ភ ទៅកាន់តំបន់របស់ក្រុមសកម្មប្រយុទ្ធ IS ក្នុងប្រទេស៕
មតិយោបល់