កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា វេលាម៉ោង០២ និង ២០នាទី រំលងអធ្រាត្រចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិក្រាំងពោធិ៍ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយម៉ូតូ០១គ្រឿងម៉ាក SUZUKI Viva ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1G-7916 បើកបរដោយឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ២៣ រស់នៅភូមិកំប៉ូស្ទាវ ឃុំឃ្លាំងមាស ស្រុកបវិល ខេត្តបាត់ដំបង អ្នករួមដំណើរឈ្មោះ អៀង ឡេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពេន ឃុំឫស្សីស្រុក ស្រុកពាមជរ៍ ខេត្តព្រៃវែង ។
មុនពេលកើតហេតុ ម៉ូតខាងលើបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុកបារ៉ាស់ដែលជាចំណុចទប់ស្កាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ក្នុងការដ្ឋានសាងសង់ផ្លូវល្បឿនលឿន បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈម៉ូតូ ( ស្លាប់មនុស្សម្នាក់ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ឈ្មោះ អៀង ឡេង) ត្រូវបានសមត្ថកិច្ចនគរបាល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន ផ្សាតាឡាត់ (ផេង សុភ័ភ្រ្តា) ចំណែកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ថា កំណាត់ផ្លូវល្បឿនលឿនដែលកំពុងតែសាងសង់ជិតបញ្ចប់ការដ្ឋាន100%នៅឆ្នាំខាងមុខនេះ និងគោលការណ៍បើកឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ប៉ុន្ដែករណីគ្រោះថ្នាក់ផ្សេងៗ កើតមានជាបន្ដបន្ទាប់រួមទាំងរថយន្ដ ម៉ូតូ ការពិតដោយសារតែការស្ថាបនា មិនទាន់រួចរាល់នៅការបំពាក់ស្លាកសញ្ញានានា គំនូសបង្ហាញផ្លូវ ការបើកបារ៉ាស់ជាដើម ចំណុចនេះសំណូមពរបងប្អូន សុំកុំទាន់ធ្វើដំណើរដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ជាយថាហេតុនិងដោយខុស ៕


មតិយោបល់