ព័ត៌មានជាតិ

ករណីធ្លាយទុយោសាំង បណ្ដាលឲ្យឆាបឆេះរថយន្តមួយគ្រឿង ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង ៤និង៤៥នាទីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីធ្លាយទុយោសាំង បណ្ដាលឲ្យឆាបឆេះរថយន្តមួយគ្រឿង ស្ថិតចំណុចក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

រថយន្តម៉ាក TOYOTA Camry (បាឡែន) ស្លាកលេខ ភ្នំពេញ 2M-5453 កម្មសិទ្ធឈ្មោះ សៀន បៀន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការក្នុងផែ រស់នៅក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់កំពង់ផែមកបាញ់ទឹកពន្លត់ ប៉ុន្តែចំពោះការខូចខាតរថយន្ត ឆេះ
ស្ទើរតែ១០០%៕

មតិយោបល់