ព័ត៌មានជាតិ

តូចចិត្តគ្មានលុយសុំម្តាយទិញត្រាក់ទ័រមិនបាន ចងកសម្លាប់ខ្លួន

កណ្តាល: បុរសម្នាក់បាន គិតខ្លីដោយសារតូចចិត្តគ្មានលុយ សុំម្តាយរកទិញត្រាក់ទ័រ ម្តាយប្រាប់ថាយើងគ្មានលុយទេ ក៏ដើរទៅផឹកស្រាស្រវឹង ទើបសម្រេចចិត្តចងកសម្លាប់ខ្លួនឯង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ

នគរបាលស្រុកស្អាង បានឲ្យដឹងថាជនរងគ្រោះឈ្មោះសែម បូរី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឫស្សីដាច់ ឃុំព្រែកអំបិលស្រុកស្អាង ។

នគរបាលបានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ ឈ្មោះសែម បូរី បាននិយាយប្រាប់ម្តាយឈ្មោះ ម៉ម វុធ ថាឲ្យទិញត្រាក់ទ័រភ្ជួរដីមួយ មកពេលនោះម្តាយនិយាយថា យើងអត់លុយទេបានលុយពីណា? ហើយឈ្មោះសែម បូរី មិននិយាយអ្វីឡើយ តែឈ្មោះសែម បូរីនេះបន្តផឹកស្រាស្រវឹងខ្លាំងដល់ម៉ោងប្រហែល៧យប់ ឈ្មោះសែម បូរី រករឿងម្តាយយ៉ាងខ្លាំងមិនអាចនៅផ្ទះបាន ពេលនោះម្តាយម៉ម វុធ ក៏ទៅដេកផ្ទះក្មួយឈ្មោះសែម ចាន់ឡេង ភេទប្រុស អាយុ ២៨ ឆ្នាំផ្ទះជិតគ្នា ។
លុះព្រឹកឡើងនៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក ទើបម្តាយឈ្មោះម៉ម វុធ ទៅផ្ទះវិញឃើញផ្ទះបិទទ្វារដាក់គន្លឹះខាងក្នុង រួចស្រែកហៅមិនឮឆ្លើយ ក៏ហៅបងប្អូនគាស់ទ្វារ ស្រាប់តែឃើញឈ្មោះ បូរី ចងកនៅនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។រួចក៏បានរាយការណ៍ដល់សមត្ថកិច្ចប៉ុស្តិ៍ព្រែកអំបិល ។

ក្រោយពីត្រួតពិនិត្យរួចមក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់