ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ពន្ធ័ករណីចោរកម្ម

ភ្នំពេញៈ ជនសង្ស័យជាក្រុមចោរសកម្ម មានគ្នា៤នាក់ ចូលគាស់តូបជួសជុលនិងលក់គ្រឿងបន្លាស់ទូរសព្ទយកអស់រលីង រួចគេចខ្លួនបាត់បានមួយថ្ងៃ ពេលយកទៅលក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនបាននៅវេលាម៉ោង ៩និង៥យប់ថ្ងៃទី៨កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នុងផ្សារ វីន មីង ក្បែរកន្លែងកើតហេតុ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះ អែម លាងគា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកើតហេតុខាំងលើមានស្រុកកំណើត នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះណយ សាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជួសជុលទូរសព្ទ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី៣-ឈ្មោះគា ហ្វ៊ីណូ ភេទប្រុស អាយុ៣៧ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅខេត្តតាកែវ។ និងទី៤-ឈ្មោះ សៅ វេងហាក់ អាយុ១៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកសំរោងខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៨ កុម្ភៈ ម្ចាស់តូបមកចាក់សោ បើកតូបដូចសព្វដង ក្រោយពេលបើកទ្វារតូបហើយនោះ ស្រាប់តែឃើញបាត់របស់របរគ្រឿងបន្លាស់ខ្ទេចខ្ទីគ្មានសល់មានដូចជា៖ ឆ្នាំងសាក៥០,កាស់៤០,និងគ្រឿងបន្លាស់ទូរសព្ទមួយចំនួន,ធំទៀត។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះ មានបងប្អូនជាអ្នកលក់និងជួសជុលទូរសព្ទច្រើននិងបានដើរផ្តែផ្តាំថាបើឃើញមានអ្នកណា យកគ្រឿងបន្លាស់ទូរសព្ទទៅលក់ជួយទាក់ទងទៅរូបជនរងគ្រោះផង គេនឹងប្តឹងសមត្ថកិច្ចមកចាប់ លុះដល់ម៉ោងកើតហេតុខាងក៏មានជនសង្ស័យ៤នាក់ ដើរយករបស់ដែលលួចបានយកទៅលក់ ក៏បងប្អូនរបស់គេ លួចទូរសព្ទតេមកសមត្ថកិច្ចកិច្ចប៉ុស្តិ៍ចោមចៅ ធ្វើការឃាត់ខ្លួនជនស
ង្ស័យបានទាំង៤នាក់នោះតែម្តង និងដកហូត វត្ថុតាងរួមមាន ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ឡើងស៊េរី២០១១ អត់ស្លាកលេខមួយគ្រឿង និងគ្រឿងបន្លាស់មួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅ កសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/RtmRPnK0-JE

មតិយោបល់