ព័ត៌មានបច្ចេកវិទ្យា

ដំឡើងប្រព័ន្ធ iOS ជំនាន់ថ្មីដាក់លើ iPhone ដោយប្រើ iTunes ងាយស្រួលអីចឹង មិនចាំបាច់ទៅជាងទៀតទេ (វីដេអូភាសាខ្មែរ)

ជាធម្មតាប្រិយមិត្តតែងតែធ្វើការអាប់ដេតប្រព័ន្ធ iOS ជំនាន់ថ្មីៗ តែនៅលើទូរស័ព្ទដៃ​ iPhone ឬ iPad ដោយផ្ទាល់ប៉ុណ្ណោះ ការធ្វើបែបនេះពុំសូវមានប្រសិទ្ធភាពនោះទេ ដោយសារប្រិយមិត្តនឹងទទួលបានត្រឹមតែកំណែប្រព័ន្ធ iOS ដែលកែថ្មីបន្តិចបន្តួចប៉ុណ្ណោះ។

យ៉ាងណាមិញ ប្រសិនបើប្រិយមិត្តបែរមកដំឡើងប្រព័ន្ធ iOS ជំនាន់ថ្មីៗ និងចុងក្រោយ តាមរយ:កម្មវិធី iTunes វិញ លោកអ្នកនឹងទទួលបានកំណែប្រព័ន្ធ iOS ថ្មីទាំងស្រុង ហាក់បីដូចជាទូរស័ព្ទដៃដែលទើបនឹងទិញថ្មីយកមកប្រើអីចឹង។ ដោយសារតែកម្មវិធី iTunes នឹងធ្វើការលុបចោលរាល់ទិន្នន័យទាំងអស់ ដែលកំពុងផ្ទុកនៅលើ iPhone ឬ iPad របស់លោកអ្នក រួចកម្មវិធីនេះនឹងចាប់ផ្តើមដំឡើងប្រព័ន្ធ iOS ជំនាន់ថ្មីដាក់ចូលវិញ ជាមួយអ្វីៗទទេស្អាត។

លើសពីនេះ ប្រិយមិត្តប្រាកដជាមិនអាចបាត់បង់ឯកសារទាំងនោះទេ បើសិនជាលោកអ្នកបានធ្វើការទាញទិន្នន័យរក្សាទុក (Backup) ពីទូរស័ព្ទដៃ ដាក់លើកំព្យូទ័រ មុនពេលធ្វើការដំឡើងកំណែប្រព័ន្ធ iOS ជំនាន់ថ្មី។ ចុចទីនេះដើម្បីចូលមើលវិធី Backup!

បើចង់ដឹងច្បាស់ពីរបៀបដោនឡូដ និងដំឡើងប្រព័ន្ធ iOS ជំនាន់ថ្មីតាមរយ:កម្មវិធី iTunes មានភាពងាយស្រួលប៉ុណ្នា ប្រិយមិត្តអាចទស្សនាវីដេអូឃ្លីបខាងក្រោមនេះ ដែលបានបកស្រាយជាភាសាខ្មែរ៖

ប្រសិនបើប្រិយមិត្តមានបញ្ហាជាមួយការអនុវត្តន៍ សូមទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុក @PostTechMedia របស់យើងខ្ញុំ ដែលមានអាស័យដ្ឋាន៖ https://www.facebook.com/PostTechMedia/

មតិយោបល់