ព័ត៌មានជាតិ

Update៖ អាណោចអធ័មណាស់! យុវជនម្នាក់ ជិះម៉ូតូលឿន ដល់ចំណុចផ្លូវកោង ជ្រុលបុកបង្គោលរបង បណ្តាលឲ្យស្លាប់

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ កាយ មករា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរអ្នកមើលកាមេរ៉ា មានទីលំនៅ ភូមិទួលសាមកកំពូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូមួយគ្រឿង ម៉ាកXR ពាក់ផ្លាកលេខ តាកែវ 1L 1080 បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវរាងកោង ប្រហែលជាកាច់ចង្កូតមិនទាន់ ទើបជ្រុលទៅបុកបង្គោលរបងផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់