ភ្នំពេញៈ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នេះ ប្រធានាធិបតីទី៩ នៃរដ្ឋអ៊ីស្រាអែលលោក Shimon Peres នឹងអនុញ្ញាតឲ្យ គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក វេង សាខុន ជា រដ្ឋមន្ត្រីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
យោងតាមគេហទំព័រក្រសួងកសិកម្មបានឲ្យដឹងថា កិច្ចពិភាក្សានេះនឹងផ្ដោតទៅលើការផ្តល់ជាអនុសាសន៍ទៅលើការគ្រប់ និងអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដែលរួមមានការពង្រឹកកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនៃប្រទេសទាំងពីរ យុទ្ធសាស្រ្តនៃការកសាង និងអភិវឌ្ឍវិស័យកសិកម្ម គ្រប់ជ្រុងជ្រោយ រួមទាំងការស្រាវជ្រាវនូវបច្ចេកវិទ្យា ដើម្បីដាក់ឲ្យអនុវត្តលើការស្រោចស្រព ដោយការសន្សំសំចៃទឹក។
យុទ្ធសាស្រ្តនៃការបណ្តុះបណ្តាលធនធានមនុស្ស (ដោយត្រូវចាប់ផ្តើមបង្រៀនឲ្យយល់ពីបញ្ហាប្រឈមថ្មីៗ នាពេលខាងមុខក្នុងវិស័យរបស់ខ្លួន ហើយមិនត្រូវបង្រៀននិស្សិតនូវមេរៀនចាស់កម្រិលដដែលៗ និងធ្លាប់បានឆ្លងកាត់នោះទេ)។
ការផ្តួចផ្តើមគំនិតទៅដល់និសិ្សតឲ្យក្លាយទៅជាធុរៈជនក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងការផ្តល់បច្ចេកវិទ្យា។
យុទ្ធសាស្រ្តនៃការគ្រប់គ្រងនិងដឹកនាំវិស័យកសិកម្មនិងការប្រកួតប្រជែងលើទីផ្សារសេរីចំពោះផលិតផលកសិកម្ម និងការរៀបចំចាត់តាំងមន្រ្តី ក្នុងការបន្តពិភាក្សាទាក់ទងទៅនឹងការផ្ទេរបច្ចេកវិទ្យា ការគ្រប់គ្រង និងអភិវឌ្ឍវិស័យកសិកម្មទៅកម្ពុជា។
គួររំឭកថា រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន បានដឹកនាំគណប្រតិភូមួយក្រុមទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋអ៊ីស្រាអែលពីថ្ងៃទី២៦សីហាដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីដកស្រង់បទពិសោធន៍ពីការគ្រប់គ្រងផលិតផល និងការងារអភិវឌ្ឍន៍វិស័យសិកម្មនៅពីប្រទេសអ៊ីស្រាអែលយកមកអភិវឌ្ឍន៍នៅកម្ពុជា និងដើម្បីពង្រីកកិច្ចហប្រតិបត្តិការក៏ដូចជា ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តនៅលើពិភពលោក៕
មតិយោបល់