ព័ត៌មានជាតិ

Update៖ បុរសរត់ម៉ូតូឌុបម្នាក់ ដាច់ខ្យល់ស្លាប់ភ្លាមៗ​ ខណៈឈប់ចាំម៉ូយ

ភ្នំពេញ: បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានស្លាប់ ខណ:ពេលអង្គុយចាំដឹកម៉ូយ នៅក្នុងការដ្ឋានសំណង់ ស្ថិតនៅផ្លូបេតុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៧។

សពបុរសខាងលើ មានឈ្មោះ កៅ ពុទ្ធី អាយុ៤៧ឆ្នាំ ស្នាក់នៅក្បែចំណុចកើតហេតុខាងលើ។ ប្រភពព័ត៌មានពី កម្មករសំណង់ ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើនេះ បានឈប់ចាំម៉ូយ នៅចំណុចខាងលើដោយរូបគាត់ បានត្អូញថាមិនស្រួលខ្លួន ក៏បានទិញបាកាសផឹកអស់មួយកំប៉ុង ក៏ស្រាប់តែក្អួតធ្លាក់ឈាមដាច់ខ្យល់ស្លាប់ភ្លាមៗ ដែលបង្កឲ្យមានភ្ញាក់ផ្អើលដល់អ្នកនៅទីនោះ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

ពេលទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បូីធ្វើកោសល្យវិច្ចយ័ ក្រោយពេលពិនិត្យសពរួចសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា សពបុរសខាងលើពិតជាស្លាប់ ដោយជំងឺប្រចាំកាយពិតប្រាកដមែន ពុំជាប់ពាក់ពន្ធ័និងករណីឃាតកម្មអ្វីនោះទេ ហើយបានប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/lMP-3l4ePCU

មតិយោបល់