កាតា នឹងចំណាយប្រាក់ច្រើនមិនធ្លាប់មានដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 ឱ្យកាន់តែអស្ចារ្យមិនធ្លាប់មាននៅលើលោកនេះ។
ដោយការចំណាយនោះត្រូវបានគេដឹងថាអាចឈានដល់ ៤០០លានផោនក្នុង១សប្ដាហ៍ ដើម្បីជូសជុលកីឡដ្ឋានបាល់ទាត់ និងកន្លែងផ្សេងៗទៀត។ ដោយសរុបជារួមទៅ កញ្ចប់ទឹកប្រាក់ប្រមាណជា១៦០ពាន់លានផោននឹងត្រូវចំណាយចំពោះការសាងសង់នេះ។
លោក Ali al-Emadi មន្ត្រីខាងផ្នែកសេដ្ឋកិច្ចបានបញ្ជាក់ដូច្នេះថា វាអាចនឹងមិនមែនជា World Cup ដែលថ្លៃជាងគេលើលោកនេះទេ ប៉ុន្តែវាអាចនឹងល្អជាងគេ។ កញ្ចប់ទឹកប្រាក់ដ៏ច្រើនមហាសាលនេះ គឺមិនមែនត្រឹមតែធ្វើកីឡដ្ឋានឡើយ ពោលគឺកាតានឹងជួសជុលប្រទេសទាំងមូលតែម្ដង។ ដោយកសាងឡើងជាថ្មីទាំងផ្លូវថ្នល់ ចំណតរថភ្លើង មន្ទីរពេទ្យ និងព្រលានយន្ដហោះជាដើម។
សូមបញ្ជាក់ថាកាលពី World Cup 2014 ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះនោះ បានចំណាយប្រាក់អស់៨,៨ពាន់លានផោន ខណៈដែលនៅ World Cup 2018 ខាងមុខដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះវិញនោះ ពួកគេគ្រោងនឹងចំណាយប្រាក់ប្រមាណជា ៨,៥៤ពាន់លានផោនប៉ុណ្ណោះ៕
មតិយោបល់