ភ្នំពេញៈ ប្រជពលរដ្ឋដែលរស់នៅភូមិចំបក់ ឃុំឫស្សីកេវ រហូតដល់ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នឹងមិនមានចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់ឡើយ ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖០០នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦។ នេះជាការជូនដំណឹងរបស់អគ្គិសនីកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។
អគ្គិសនីកំពង់ចាម បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលជាអតិថិជនកំពុងប្រើប្រាស់អគ្គិសនីកំពង់ចាម រស់នៅចាប់ពីស្ពានបឹងរ៉ៃ ភូមិចំបក់ ឃុំឫស្សីកែវ រហូតដល់ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នឹងមិនមានភ្លើងប្រើប្រាស់ឡើយ នៅថ្ងៃស្អែក ព្រោះអគ្គិសនីកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តដើម្បីឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ វាយសរសរគ្រឹះស្ពានព្រែកបាង ក្នុងស្រុកព្រែកប្រសព្វ។
អគ្គិសនីកំពង់ចាម បញ្ជាក់ថា នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមការជាក់ស្ដែងនៅពេលការងារត្រូវបានបញ្ចប់៕
មតិយោបល់