ខ្សែប្រយុទ្ធ Robin van Persie ត្រូវរងពិន័យ២ប្រកួត ក្រោយពីអបអរគ្រាប់បាល់ឌឺដងដាក់កីឡាករ Oguzhan Ozyakup ដែលជាអតីតកីឡាករលេងនៅក្លឹប Arsenal ជាមួយគ្នា។
Van Persie បានជួយក្រុម Fenerbahce យកឈ្នះក្រុម Besiktas ក្នុងលទ្ធផល ១-០ នាពានរង្វាន់ Turkish Cup កាលពីពេលកន្លងទៅនេះ។ យ៉ាងណាមិញ ចំពោះជ័យជម្នះនោះ អតីតកីឡាករ Manchester United ដែលជាអ្នករកគ្រាប់បាល់បាននោះ បានរត់ទៅអបអរហើយបង្ហាញកាយវិការមិនសមរម្យនោះទេ ដាក់កីឡាករ Ozyakup ដែលធ្លាប់លេងជាមួយគ្នានៅក្លឹប Arsenal ។ យ៉ាងណាមិញចំពោះកាយវិការនោះដែរ ក៏មានការប៉ះទង្គិចគ្នាបន្តិចបន្តួចដែររវាងក្រុមទាំងពីរ។

ក្រោយពីចប់ការប្រកួតនោះទៅ សហព័ន្ធបាល់ទាត់ទួរគីបានចេញលិខិតពិន័យកីឡាករ Van Persie រហូតដល់៣ប្រកួតឯណោះ តែដោយសារតែមានការតវ៉ាច្រើនទើបអាចសម្រាលទោសមកត្រឹមតែ២ប្រកួតវិញទៅ។
ក្រោយពីកើតរឿងនេះដែរ កីឡាករ Ozyakup បានបញ្ជាក់ថាទំនាក់ទំនងរបស់គេនិងខ្សែប្រយុទ្ធសញ្ជាតិហុល្លង់ខាងលើគឺអស់ត្រឹមនេះហើយ ព្រោះរូបគេមិនអាចទទួលយកនូវកាយវិការមើលងាយនេះបាន៕
មតិយោបល់