ព័ត៌មានជាតិ

រថយន្ដហាយឡែនឌ័រ រេចង្កូតឡើងខឿនបុកស្លាកប៉ាណូ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ដម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-4331 រេចង្កូតឡើងខឿន បុកស្លាកប៉ាណូបណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បន្ទាប់ពីកើតហេតុរួច កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់