ព័ត៌មានជាតិ

ប្រើកម្លាំងសម្ងាត់ធ្វើធ្នាក់ ទាក់ចាប់មុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់

កណ្តាល: មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសម្ងាត់ដែលជាសមត្ថកិច្ច ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចក្នុងព្រៃឫស្សី ភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ វ៉ាន់ កុសល់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិម៉ារៀមទាក ឃុំជីរោរ្ដិ៍ ស្រុកជីរោរ្ដិ៍ទី២ ខេត្តកំពង់ចាម។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាម ពណ៌សថ្លា មេតំហ្វេតាមីន
ម៉ាទឹកកកlce សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ ក្នុងនោះមានធំ១កញ្ចប់ និងតូច១កញ្ចប់ និងសម្ភារ:សម្រាប់វេចខ្ចប់មួយចំនួន។

មន្ត្រីនគរបាលបញ្ជាក់ថា មុនពេលកើតហេតុ លោកអធិការបានរាយការណ៍តាមរយ:លេខទូរសព្ទទៅលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសដើម្បីដាក់ភ្នាក់ងារសម្ងាត់ទិញថ្នាំញៀន ហើយលោកស្នងការរងក៏បានសុំគោលការណ៍ទៅព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យកម្លាំងផ្ដល់ព័ត៌មាន ទៅទិញថ្នាំញៀនពេលនោះកម្លាំងផ្ដល់ព័ត៌មានដែលជាសមត្ថកិច្ចនគរបាលជាតិបានតេទូរសព្ទទៅឈ្មោះ វ៉ាន់ កុសល ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនរកទិញថ្នាំញៀនពីជនសង្ស័យឈ្មោះ វ៉ាន់ កុសល បានប្រាប់ថាបើចង់ទិញថ្នាំញៀនឲ្យមកទិញក្នុងព្រៃឫស្សីខាងត្បូងផ្លូវស្ថិតនៅក្នុងភូមិកោះខ្នុរ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងពេលនោះកម្លាំងសម្ងាត់ចំនួន២នាក់ បានទៅទិញថ្នាំញៀនតាមការណាត់នៅក្នុងព្រៃឫស្សីនោះ ពេលទៅដល់កម្លាំងសម្ងាត់បានហុចលុយចនួន១៥០,០០០រៀល(ដប់ប្រាំម៉ឺនរៀល)ឲ្យទៅជនសង្ស័យឈ្មោះ វ៉ាន់ កុសល ភ្លាមនោះដែលជនសង្ស័យបានហុចថ្នាំញៀនឲ្យមកវិញកម្លាំងសម្ងាត់ដែលជាសមត្ថកិច្ចក៏បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យតែម្ដងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់