ព័ត៌មានកីឡា

Benzema ​ជាប់​លេខ​៥​ជា Top Scorer ​នៅ Champions League ​ក្រោយ​ស៊ុត​យប់មិញ

ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​ជួយ​ក្រុម​ Real Madrid ​យក​ឈ្នះ​លើ Napoli ​ក្នុង​លទ្ធផល ៣-១ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ពាន​រង្វាន់ UEFA Champions League ​។

ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ខាង​ក្រុម Napoli ​ទេ​ជា​អ្នក​នាំ​មុខ​មុន ​ដោយ​កីឡាករ Lorenzo ​ជា​អ្នក​ធ្វើ​បាន​ត្រឹម​នាទី​ទី​៨​នៃ​ការ​ប្រកួត។ យ៉ាងណាមិញ ​១០​នាទី​ក្រោយ​មក​ Benzema ​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ ​មុន​ពេល Toni Kroos ​ថែម​គ្រាប់​ទី​២ ​និង Casemio ​ថែម​គ្រាប់​ទី​៣។

និយាយ​ពី​១​គ្រាប់​របស់ Benzema ​យប់មិញ​នេះ ​ជា​គ្រាប់​បាល់​ទី​៥១​របស់​គេ​ហើយ​នៅ UEFA Champions League ​ហើយ​ចំនួន​នេះ​ក៏​បាន​ធ្វើ​ឱ្យ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ឡើង​ឈរ​លេខ​រៀង​ទី​៥​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។

អ្នក​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​គឺ​បាន​ទៅ​លើ Ronaldo ​មាន​៩៥​គ្រាប់ ​អ្នក​លេខ​២ ​Messi ​មាន​៩៣​គ្រាប់ ​អ្នក​លេខ​៣ Raul ​មាន​៧១​គ្រាប់ ​អ្នក​លេខ​៤ Ruud van Nisterlrooy ​មាន​៥៦​គ្រាប់៕

មតិយោបល់