ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ ក្រោយពីផឹកស្រា ស ត្រាំឆ្អឹងតេស

(ភ្នំពេញ): បុរសម្នាក់បានស្លាប់ បានផឹកស្រាស ត្រាំឆ្អឹងតេសអស់ចំនួនកន្លះលីត្រ កាលពីម៉ោង ជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌពោធ៌សែនជយ័។
ជនរងគ្រោះ ឈ្មោះ ប៉េង ភៀង អាយុ៣៧ឆ្នាំ ជាអ្នកបើកបរ រថយន្ត មានស្រុកកំណើត នៅភូមិពញ៉ង ឃុំបាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្ន ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមប្រពន្ធគាត់ ឈ្មោះមែ សុភី អាយុ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រ បានប្រាប់ថា មុនពេលកើតហេតុ កាលពីល្ងាច ប្ដីរបស់គាត់ បានផឹកស្រាស ត្រាំឆ្អឹងតេសអស់ចំនួនកន្លះលីត្រ ជាមួយប្អូនថ្លៃ ពេលផឹករួចគាត់ក៏បានងូតទឹក ចូលដេក មួយសន្ទុះក្រោយមក គាត់លឺប្ដីគាត់ដេកស្រម៉ុក ខុសពីធម្មតា គាត់ក៏ទៅមើល ក៏ឃើញប្ដីរបស់គាត់បែកពពុះមាត់ ដកដង្ហើម របៀបដូចជា ដកចង្កាមាន់ បន្តិចក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្ដងទៅ។ 
ប៉ូលិសជំនាញបានធ្វើកោសល្យវិច្ច័យ ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

  

មតិយោបល់