ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជិត១០កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា ធ្វើការឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យឃើញលាក់ទុកនូវសារធាតុញៀនខុសច្បាប់ បម្រុងយកទៅចែកចាយ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៣៦៩ ក្រុម៩ ភូមិអូរអណ្ដូង សង្កាត់ព្រែប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ស៊ន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកន្លែងកើតហេតុខាងលើ។

មុននឹងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា ដឹកនាំកម្លាំងដោយ លោក ឡូ ភារម្យ នាយរងប៉ុស្តិ៍ព្រែកប្រា កំពុងល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីការពារទប់ស្កាត់បទល្មើសផ្សេងៗដែលកើតឡើង ខណ:នោះស្រាប់តែលេចជនសង្ស័យខាងលើ កំពុងឈររៀរេ ដោយមានការសង្ស័យ សមត្ថកិច្ចបានចុះធ្វើការឆែឆេរនិងត្រួតពិនិត្យ ស្រាប់តែរកឃើញការបូបតូចមួយ ដែលមានលាក់ថ្នាំញៀន ៦កញ្ចប់តូច ទើបធ្វើការឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ព្រែកប្រាដើម្បីសួរនាំនិងធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌច្បារអំពៅចាត់ការទៅតាមផ្លូវច្បាប់ ៕

មតិយោបល់