ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) រងរបួសធ្ងន់ ៨នាក់ ( ប្រុស ) និងរបួសស្រាល ៨នាក់ ( ប្រុស ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ១៧គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ១គ្រឿង។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់២នាក់) ,ស្រវឹង ២លើក (ស្លាប់១នាក់) ,ប្រជែងគ្រោះថ្នាក់ ១លើក ,និងមិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៦នាក់ ( យប់ ៣នាក់ ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក និងផ្លូវខេត្ត – ក្រុង ចំនួន ៤លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ៤លើក រថយន្តធុនធំ ១លើក យានផ្សេងៗ ១លើក និងអ្នកថ្មើរជើង ១លើក ។
របាយការណ៍ បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តកំពង់ចាម ១លើក ស្លាប់ ១នាក់ ខេត្តបន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់ របួស ៥នាក់ និងខេត្តសៀមរាម ១លើក ស្លាប់ ១នាក់ របួស ១នាក់។
របាយការណ៍ ដដែលបានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៦១៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៤០៧គ្រឿង និងពិន័យសរុប ២២០៩គ្រឿង ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ៕
មតិយោបល់