ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន៣ទីតាំងខុសៗគ្នា នៅក្នុងខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានយកព្រមរុះរើសំយ៉ាបផ្ទះ និងសម្ភារមួយចំនួន ដែលពួកគាត់បានរំលោភយកចិញ្ចើមផ្លូវសាធារណៈកន្លងមក ដោយគោលការស្ម័គ្រចិត្ត មុនពេលអាជ្ញាធរមានវិធានការ។
-ទីតាំងទី១ ក្រុមអាជីវករដែលរស់នៅផ្លវ១៨២ ម្ដុំផ្សារដេប៉ូ ផ្ទះជាប់ផ្ទះលក់អាគុយ ជណ្ដើរដែលសង់លើចិញ្ចើមផ្លូវ បានសហការជាមួយអាជ្ញាធរខណ្ឌ ព្រមរុះរើដោយខ្លួនឯងឲ្យរួចរាល់នៅអាទិត្យទី១ ក្នុងខែមិថុនា ពាក់ព័ន្ធប្រព័ន្ធទឹក។
-ទីតាំងទី២ ប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែររង្វង់មូលទួលគោក (រំលងបួនផ្ទះពីផ្លូវរថភ្លើង) ដែលសង់លើចិញ្ចើមផ្លូវ បានស្ម័គ្រចិត្តរុះរើខ្លួនឯងនៅព្រឹកនេះ។
-ទីតាំងទី៣ អាជីវករបើកកន្លែងវេរលុយ wing នៅម្តុំរង្វង់មូលទួលគោក ក៏បានឯកភាពជាមួយនឹងអាជ្ញាធររុះរើដោយខ្លួនឯងដែរ។
គួរបញ្ជាក់ថា ស្មារតីស្ម័គ្រចិត្តរុះរើរបស់ពលរដ្ឋដែលបានសាងសង់ និងដាក់តាំងលក់សម្ភាររំលោភចំណីផ្លូវសាធារណៈរបស់រដ្ឋ បានធ្វើឡើងនៅក្រោយពេលដែលអាជ្ញាធរខណ្ឌទួលគោក បានចុះអប់រំ ណែនាំ និងផ្សព្វផ្សាយដល់ពលរដ្ឋនៅតាមដងផ្លូវមួយចំនួនឲ្យបញ្ឈប់សកម្មភាពរំលោភចិញ្ចើមផ្លូវតទៅទៀត អស់រយៈពេលជាច្រើនខែកន្លងមក៕
មតិយោបល់