ព័ត៌មានជាតិ

First News៖ រថយន្តនីសាន់ ប្រឡះគ្នាជាមួយរថយន្តមីស៊ុយមីស៊ី ដឹកអ្នកដំណើរពេញទំហឹង សង្ស័យមានអ្នករងរបួស

កំពង់ឆ្នាំង: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តម៉ាកនីសាន់ ដឹកអ្នកដំណើរ ប្រឡះគ្នាជាមួយនឹងរថយន្តម៉ាក មីស៊ុយមីស៊ី ដឹកអ្នកដំណើរដូចគ្នាយ៉ាងពេញទំហឹង សង្ស័យថាមានមនុស្សរបួស។ចំណែករថយន្តទាំងសងខាង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរវត្តត្រពាំងចន្ទ័ ភូមិក្បាលដំរី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់