ព័ត៌មានជាតិ

ញាក់សាច់! គ្រឿងញៀនជាង ២០០កញ្ចប់ និងមនុស្សប្រុសស្រី​៤នាក់ ត្រូវសមត្ថកិច្ចចាប់បាន

ភ្នំពេញ: ករណីបង្ក្រាប ទីតាំងជួញដូរសារធាតុញៀនមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ក្នុងនោះស្រីម្នាក់ និងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន២០៣កញ្ចប់ កាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវរថភ្លើង ភូមិ២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ  បានចុះប្រតិបត្តិការ បង្ក្រាបទីតាំងជួញដូរសារធាតុញៀនមួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ក្នុងនោះស្រីម្នាក់ ទី១-ឈ្មោះយិម លីន ភេទស្រី ទី២-ឈ្មោះ ហៀង រដ្ឋា ទី៣-ឈ្មោះ បាំ សំណាង ភេទប្រុស ទី៤-ឈ្មោះ អា ឆៅ ភេទប្រុស និងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន២០៣កញ្ចប់ ដែកកេះ២ ជញ្ជីង១ និងដបជក់១៕

មតិយោបល់