ព័ត៌មានជាតិ

Real Madrid យកឈ្នះ Cordoba ២ – ០ ខណៈ Atletico Madrid បានត្រឹមតែ ០ – ០

​អេ​ស្ប៉ាញ​៖ កីឡាករ​ចំណូល​ថ្មី James Rodriguez និង Toni Kroos ត្រូវបាន​រំពឹងថា នឹង​ក្លាយជា​កីឡាករ ដែល​អាច​រក​គ្រាប់​បាល​ច្រើនជាង Cristiano Ronaldo និង Gareth Bale សម្រាប់​រដូវ​កាល​ថ្មី La Liga ។​
Real
​សម្រាប់​ការប្រកួត​រវាង Real Madrid និង Cordoba រាត្រី​យប់មិញ​នេះ បើកឆាក​រក​គ្រាប់​បាល់​ដំបូង ដោយ​កីឡាករ Karim Benzema ដោយ​តែ​ត​មួយ​ទំហឹង​ក្បាល ។ ក្លិប Cordoba មាន​ឱកាស​ហុច​ឲ្យ​គួរសម​ដែរ តែ​មិន​អាច​ងើប​ឡើងវិញ បានទេ ដោយ​ការធ្វើ​កូដកម្ម ដ៏​ខ្លាំង​ពី​សំណាក់​កីឡាករ Ronaldo ដោយ​ស៊ុត​ចម្ងាយ ១៨ ម៉ែត្រ ជួយ​ឲ្យ​ក្លិប​ខ្លួន​ឈ្នះ ២ – ០ លើ​ក្លិប Cordoba ។

​លទ្ធផល​នេះ​ក្លិប Real Madrid ស្ថិត​នៅ​លេខ​រៀង​ទី ៣ មាន​ពិន្ទុ ៣ ស្មើ​និង Barcelona និង Celta Vigo ។ ដោយឡែក​រាត្រី​ជាមួយនឹង​គ្នា​នេះ​ដែរ ការប្រកួត​បើក​រដូវ​កាល​ដំបូង ម្ចាស់​ជើងឯក La Liga ក្លិប Atletico Madrid បែរជា​ធ្លាក់​ទៅកាន់​លេខ​រៀង​ទី ១២ បន្ទាប់​ពី​ស្មើ ០ -០ ជាមួយនឹង​ក្លិប Rayo Vallecano ។​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់