ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់បើកគេច រេចង្កូតក្រឡាប់ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

កណ្កាលៈ នៅវេលាម៉ោង៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រថយន្តបែនដឹកខ្សាច់ មួយគ្រឿង ក្រឡាប់ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្កាលស្ទឹង ខេត្តកណ្កាល ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តបែនចង្កូតស្តាំ ដឹកខ្សាច់មួយគ្រឿង ពាក់ស្លាកលេខ PP-2326 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបើកគេចរថយន្ត១គ្រឿងទៀត បណ្តាលឲ្យរថយន្តបែននេះរេចង្កូតក្រឡាប់ជ្រុល ទៅបុកផ្ទះបងប្អូនប្រជាពលរដ្ឋលាន់ឮដូចរន្ទះ​ ខណៈម្ចាស់កំពុងតែដេកលង់លក់ភ្ញាក់ភ័យរន្ធត់យ៉ាងខ្លាំង ។

តាមការឲ្យដឹងពីម្ចាស់ផ្ទះគាត់បាននិយាយថា ការខូចខាតផ្ទះនេះ គឺទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ ព្រោះគាត់មិនអាចនិយាយចរចាជាមួយម្ចាស់រថយន្តបង្កហេតុនោះបានទេ ដោសារការខូចខាតវាមានទំហំធំដែរ ។ ករណីគ្រោះថ្នាក់ចរា ចរណ៍នេះ គឺមិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែរងការខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។

ហេតុការណ៍ករណីខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីចំណាត់ការរបស់ កម្លាំងសមត្ថកិច្ចយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់